ក្រុមហ៊ុនផលិតស្ករអំពៅ នៅក្នុងប្រទេសហ្គាតេម៉ាឡា  Guatemala ដែរមានរថយន្តដឹកជញ្ជូនស្ករជាង ២០០គ្រឿងសម្រាប់ប្រតិបត្តិការដឹកជញ្ជូនជូនអតិថិជន និងការប្រមូលផល។ ដែរក្រុមហ៊ុនមានបញ្ហាលើមធ្យោបាយនៃការគ្រប់គ្រងការដឹកជញ្ជូន និងការប្រមូលផល។ តើលោកអ្នកដឹងទេ ក្នុងអំឡុងពេលប្រមូលផល 36% នៃពេលវេលាត្រូវបានខ្ជះខ្ជាយដោយឥតប្រយោជន៍ ដោយសារតែការដឹកចេញ និងដឹកជញ្ជូនមិនមិនទាន់ពេលវេលា និងគ្មានប្រសិទ្ធិភាព។ អ្នកត្រួតពិនិត្យរថយន្តមិនដឹងថា តើត្រូវការពេលវេលាប៉ុន្មានសម្រាប់ការដឹកជញ្ជូន និងដឹកជញ្ជូនស្ករអំពៅនោះទេដោយសារតែមានរថយន្តច្រើន។ ហេតុដូច្នេះហើយ អ្នកគ្រប់គ្រងរថយន្តមិនអាចទស្សន៍ទាយ និងរៀបពីដំណើរការនៃដឹកជញ្ជូន និងការប្រមូលផលបានល្អ។

ក្រោយមកក្រុមហ៊ុនបានប្រើប្រាស់សេវាកម្មកម្មវិធីប្រព័ន្ធគ្រប់គ្រងជីភីអេស​ (GPS Tracking System) ដែលមានចំណុចពិសេសដូចខាកក្រោម ៖

  1. រថយន្តត្រូវបានបំពាក់ជាមួយ ឧបករណ៍ ជីភីអេស សម្រាប់ប្រមូលទិន្នន័យនៃការដឹកជញ្ជូន និងការប្រមូលផល។
  2. ឧបករណ៍ ជីភីអេស បានផ្តល់ទិន្នន័យទៅកាន់ កម្មវិធីប្រព័ន្ធគ្រប់គ្រងជីភីអេស​ (GPS Tracking System)
  3. បានកំណត់ពីតំបន់ចេញ-ចូល តាមតំបន់នីមួយៗដោយមានការជូនជាដំណឹងទៅតាមទូរស័ព្ទ។
  4. ការផ្តល់អំពីរបាយការណ៍នៃការដឹកជញ្ជូន និង ការប្រមូលផលជាប្រចាំខែ។
  5. ការផ្តល់ទិន្នន័យលក្ខ ខណៈវិជ្ជាសាស្រ្តមានភាពច្បាស់លាស់។
  6. របាយការណ៍ និង ទិន្នន័យដែរក្រុមហ៊ុនទទួលបាន បានធ្វើអោយក្រុមហ៊ុនមានការគ្រប់គ្រងពេលវេលាបានល្អនៅក្នុងប្រតិបត្តិការដឹកជញ្ជូន និង ប្រមូលផលបានល្អ។
  7. ផ្លេតហ្វមនៃកម្មវិធីតែមួយមានលក្ខខណៈងាយស្រួលប្រើប្រាស់ចំណេញពេលវេលា និងថវិកា។
  8. មានក្រុមបច្ចេកទេសសម្រាប់សម្របសម្រួលពេលមានបញ្ហា។

ក្រោយពីបានប្រើប្រាស់កម្មវិធីប្រព័ន្ធគ្រប់គ្រងជីភីអេស​ (GPS Tracking System) ក្រុមហ៊ុនអាចរៀបចំដំណើរការដឹកជញ្ជូនស្ករអំពៅបានប្រសើរជាងមុន ចំណេញពេលវេលា ព្រមទាំងទទួលបានព័ត៌មានលម្អិតអំពីជំហាននីមួយៗនៃការប្រមូលផល ដែរបានធ្វើអោយក្រុមហ៊ុនមានការសប្បាយចិត្តក្រោយពីបានដោះស្រាយបញ្ហាប្រកបដោយសុវត្តិភាពបែបនេះ។