ក្រុមហ៊ុនឯកជននៅប្រទេសតង់ហ្សានី(Tanzania) ជាប្រភេទក្រុមហ៊ុនដែលមានសេវាកម្មដឹកជញ្ជូនទំនិញនាំចូល តាមផ្លូវសមុទ្រ ផ្លូវគោក ព្រមទាំងផ្លូវអាកាស និងជាក្រុមហ៊ុនមានការជឿទុកចិត្តបាននៅក្នុងតំបន់បូពា៌កណ្តាល និងអាហ្រិ្វកខាងត្បូង។ ជាក្រុមហ៊ុនដែលរកប្រាក់ចំណូលបានច្រើនជាងគេនៅក្នុងតំបន់។ ស្របគ្នានោះដែរក្រុមហ៊ុនក៏មានបញ្ហាមួយចំនួននៅពេលធ្វើការដឹកជញ្ជូនទំនិញ ដែលបានធ្វើឲ្យការចំណាយខ្ពស់ គឺបណ្តាលមកពីការបើកបរឡានហួសល្បឿនកំណត់ ការដឹកជញ្ជូនលើសទម្ងន់កំណត់ ព្រមទាំងមានករណីខ្លះប៉ូលិសធ្វើការផាក់ពិន័យទៀតផង។ ហេតុដូចនេះបានជាក្រុមហ៊ុនត្រូវការប្រព័ន្ធ ជីភីអេស សម្រាប់ដោះស្រាយបញ្ហាដែលមានដូចខាងលើនេះ នៅក្នុងគោលដៅដើម្បីគ្រប់គ្រងពីឥរិយាបថរបស់អ្នកបើកបរ ព្រមជាការដាក់គោលការឲ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ និងការបើកបរឡានដោយប្រុងប្រយ័ត្នខ្ពស់។
ក្រោយមកក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)
នៅក្នុងការដោះស្រាយបញ្ហានោះ។ គឺប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)
បានផ្តល់នូវដំណោះស្រាយដូចខាងក្រោម ៖
- រថយន្តត្រូវបានបំពាក់ជាមួយឧបករណ៍ ជីភីអេស សម្រាប់ប្រមូលទិន្នន័យនៃការដឹកជញ្ជូនតាមផ្លូវគោក។
- មានការជូនដំណឹងនៅពេលអ្នកបើកបរបើកឡានលើសល្បឿនដែលបានកំណត់។
- ផ្តល់ជូនរបាយការណ៍ការនៃការបើកបរ ដែលជាទិន្នន័យ សម្រាប់ដាក់ពិន្ទុលើអ្នកបើកបរឡានជាប្រចាំខែ។
- ក្រុមហ៊ុនមានភាពងាយស្រួលនៅក្នុងការប្រមូលទិន្នន័យជាងមុន សម្រាប់វិភាគលើអ្នកបើកបរឡានដែលមិនគោរពច្បាប់ចរាចរណ៍ផងដែរ។
- មានការចំណាយតិចជាងមុន ពីព្រោះប្រព័ន្ធនៃការគ្រប់គ្រងឡាន មានលក្ខខណៈទំនើប។
- បានជួយទប់ស្កាត់ ការល្មើសច្បាប់ចរាចរណ៍ និងបានជួយទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលជាផ្នែកមួយនៃការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ។
- មានក្រុមការងារសម្រាប់សម្របសម្រួលពេលមានបញ្ហាបច្ចេកទេស។
- ផ្លេតហ្វមនៃកម្មវិធីមានលក្ខខណៈតែមួយ ងាយស្រួលប្រើប្រាស់ ចំនេញថវិកា និងពេលវេលា។
បន្ទាប់ពីបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ក្រុមហ៊ុនពិតជាមានសេចក្តី សប្បាយចិត្ត និងមានសេចក្តីទុកចិត្តលើកប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)
ដែលបានជួយដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់ក្រុមហ៊ុន។ អរគុណ៕