ក្រុមហ៊ុនដែលមានកប៉ាលធំៗសម្រាប់ដឹងជញ្ជូនកុងតឺន័រដែលមានចំងាយឆ្ងាយគឺពីតំបន់អាស៊ីទៅដល់តំបន់បូព៌ានៃប្រទេសរុស្សីតែងតែមានបញ្ហាអំពីការវិភាគទិន្នន័យការប្រើប្រាស់ប្រេង ដោយពួកគេប្រើត្រឹមតែឧបករណ៍ធម្មតាសម្រាប់វាស់ទិន្នន័យប្រេងនិងមិនអាចគ្រប់គ្រងការប្រើប្រាស់ប្រេងអោយបានច្បាស់លាស់និងជាក់លាក់ផងឡើយ។ មិនត្រឹមតែប៉ុណ្ណោះពួកគេមិនមានឧបករណ៍វាស់សីតុណ្ហភាពសម្រាប់ការគ្រប់គ្រងនិងថែរក្សាគុណភាពផលិតផលអោយមានភាពច្បាស់លាស់ឡើយ ដូច្នេះហើយទើបធ្វើឲ្យមានការប៉ះពាល់ជាច្រើនដល់ការដឹកជញ្ជូនរបស់ក្រុមហ៊ុន។ ក្រោយពីជួបបញ្ហាបែបនេះក្រុមហ៊ុនបានសម្រេចចិត្តប្រើប្រាស់ប្រព័ន្ធ ជីភីអេស ដែលមានប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)
សម្រាប់ដោះស្រាយបញ្ហាដែលកំពុងបានជួបប្រទះ។ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) បានភ្ជាប់ឧបករណ៍និងផ្តល់សេវាកម្មដែលមានដូចខាងក្រោម ៖
- ផ្តល់ជូននូវឧបករណ៍វាស់ទិន្នន័យប្រេងរបស់កប៉ាល ដែលមានប្រយោជន៍សម្រាប់គ្រប់គ្រងទិន្នន័យប្រេងបានយ៉ាងជាក់លាក់។
- ផ្តល់ជូនឧបករណ៍ ជីភីអេស សម្រាប់ចាប់ទីតាំងនិងបញ្ជូនទិន្នន័យ។
- ផ្តល់ជូននូវឧបករណ៍វាស់សីតុណ្ហភាព (ដង់ស៊ីតេ)។
- រាល់ទិន្នន័យប្រេង និងសីតុណ្ហភាពត្រូវបានបង្ហាញនូវលើ ផ្លេតហ្វមនៃប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) មានការអាប់ដេតទិន្នន័យបានយ៉ាងឆាប់រហ័ស។
- មានរបាយការណ៍នៃការប្រើប្រាស់ប្រេងជាក់លាក់ដែលងាយស្រួលក្នុងការគ្រប់គ្រង។
- ការវិភាគទិន្នន័យនៃការគ្រប់គ្រងសីតុណ្ហភាពដែលធ្វើអោយយើងងាយស្រួលក្នុងការថែរក្សាផលិតផល។
- មានក្រុមការងារបច្ចេកទេសសម្រាប់ជួយដោះស្រាយបញ្ហា នៅពេលមានបញ្ហាបច្ចេកទេស។
ក្រោយពីបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ក្រុមហ៊ុនបានសង្កេតឃើញថាមានភាពត្រឹមត្រូវនៃទិន្នន័យប្រេង និងសីតុណ្ហភាពដែលបានអោយអ្នកគ្រប់គ្រងងាយស្រួលនៅក្នុងការកំណត់ និងវាយតម្លៃ ប្រកបដោយប្រសិទ្ធភាពនៅក្នុងការដោះស្រាយបញ្ហា។ មិនត្រឹមតែប៉ុណ្ណោះធ្វើអោយក្រុមហ៊ុនបានសន្សំប្រាក់លើការចំណាយលើប្រេងឥន្ធនៈជាច្រើនរៀងរាល់ឆ្នាំ ដែលធ្វើអោយពួកគាត់ពិតជាមានភាពជឿកជាក់ និងមានភាពសប្បាយចិត្តជាមួយប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)៕