ក្រុមហ៊ុនឯកជនមួយនៅក្នុងប្រទេសអៀរឡង់ ដែលបានផ្តល់សេវាកម្មការធ្វើដំណើរតាមរយះរថភ្លើងសម្រាប់ប្រជាពលរដ្ឋនៅក្នុងនិងក្រៅតំបន់អស់រយះពេលជាង 10 ឆ្នាំមកហើយ។ ប៉ុន្តែដោយហេតុនៃកំណើននៃអ្នកធ្វើដំណើរច្រើនទើបក្រុមហ៊ុនបានជួបបញ្ហាមួយចំនួនដែលត្រូវការដោះស្រាយជាបន្ទាន់ដូចជា ការលំបាកក្នុងការគ្រប់គ្រងចំនួនប្រេងសម្រាប់រថភ្លើងនីមួយៗ ដែលបង្ករឲ្យមានហានិភ័យនិងររអាក់រអួលនៅក្នុងការដឹកអ្នកដំណើរដោយភាពចៃដន្យ។​ ភាពលំបាកក្នុងការតាមដាននិងគ្រប់គ្រងទីតាំងរបស់រថភ្លើងដែលធ្វើអោយការជូនដំណឹងទៅកាន់អតិជនមិនមានភាពច្បាស់លាស់។ មិនត្រឹមតែប៉ុណ្ណោះ ការលំបាកក្នុងការធ្វើរបាយការណ៍ដោយដៃ ព្រោះថាចំនួននៃរថភ្លើងនិងប្រតិបត្តិការណ៍មានច្រើន ដែលធ្វើអោយការចំណាយរបស់ក្រុមហ៊ុនខ្ពស់សម្រាប់បុគ្គលិកច្រើនដូចគ្នា។ ដូច្នេះដើម្បីបំពេញតម្រូវការនៅក្នុងការបង្កើនប្រតិបត្តិការណ៍របស់រថភ្លើងអោយមានប្រសិទ្ធិភាព ក្រុមហ៊ុនពិតជាត្រូវការប្រព័ន្ធសម្រាប់គ្រប់គ្រងរថយន្តដោយមានគុណភាពខ្ពស់ និងការពារពីឧប្បត្តិវហេតុផ្សេងៗដែរមិនអាចដឹងមុន។ ក្រោយពីបានសិក្សានិងស្វែងរកពួកគេបានសម្រេចចិត្តប្រើប្រាស់សេវាកម្ម ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) សម្រាប់ដោះស្រាយបញ្ហាដែលបានជួបប្រទះ ។

ដំណោះស្រាយមានដូចជា ៖

  1. គ្រប់រថភ្លើងត្រូវបានបំពាក់ជាមួយឧបករណ៍ ជីភីអេស សម្រាប់បញ្ជូនទិន្នន័យនៃការធ្វើដំណើរ។
  2. ធុងស្តុងប្រេងឥន្ធនៈត្រូវបានបំពាក់ជាមួយឧបករណ៍សម្រាប់វាស់បរិមាណប្រេងដោយគ្រឿងអេឡិចត្រូទិច។
  3. មានរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍និងខែ។
  4. ផ្តល់ជូនទិន្នន័យនៃការធ្វើដំណើរ និងទិន្នន័យប្រេងត្រូវបានបញ្ចូនទៅផ្លេតហ្វមនៃ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System).
  5. រាល់ការបញ្ចូនទិន្នន័យមានភាពរហ័សដោយក្នុងរយះពេល ២វិនាទីម្តង ។
  6. ផ្លេតហ្វមនៃ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ងាយស្រួលប្រើប្រាស់។
  7. មានក្រុមការងារបច្ចេកទេសសម្រាប់សម្រប់សម្រួល នៅពេលមានបញ្ហាបច្ចេកទេសដោយប្រការណាមួយ។

ក្រោយពីបានប្រើប្រាស់សេវាកម្ម ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)

បានធ្វើអោយចំណាយរបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយលើប្រេងឥន្ធនៈត្រូវបាន ១០ភាគរយ។ កាត់បន្ថយទៅការប្រើប្រាស់បុគ្គលិក។ អាចមានរបាយការណ៍នៃរថភ្លើងគ្រប់គ្រាន់ ដើម្បីរៀបចាត់ចែងរថភ្លើងនៅក្នុងការដឹកអ្នកដំណើរប្រកបដោយភាពច្បាស់លាស់ ។ ជាពិសេសប្រព័ន្ធគ្រប់គ្រងរថយន្តរបស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)

បានធ្វើឲ្យក្រុមហ៊ុនកាន់តែទំទើបនិងបង្កើនប្រាក់ចំណូលជាច្រើនផងដែរ។