នៅក្នុងតំបន់ទីប្រជុំជន​មានការធ្វើចរាចរណ៍ជាច្រើន​ដែលតែងតែមានហានិភ័យ​កើតឡើងជាច្រើនដូចគ្នាដែរផងដែរ ប្រសិនជាប្រជាពលរដ្ឋ​មិនបានប្រកាន់ភ្ជាប់នូវការគោរពច្បាប់ចរាចរណ៍​ឬ​ការធ្វើដំណើររដោយមិនមានការប្រុងប្រយ័ត្តខ្ពស់។​​​​​​​​ ក្រោយពីមើលឃើញបញ្ហា​ប្រឈមបែបនេះ​មានក្រុមហ៊ុនមួយនៅតំបន់អឺរ៉ុបបានប្រើប្រាស់កម្មវិធី​ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ​ដែលជាកម្មវិធីសម្រាប់ប្រព័ន្ធគ្រប់គ្រងជីភីអេសនិងកាំមេរ៉ាដែល​​បានផ្តល់មុខងារសំខាន់ៗមួយចំនួន​​ ៖

  1. ឧបករណ៍កាំមេរ៉ាដែលអាច Live បន្តផ្ទាល់បានព្រមទាំងអាចដឹងអំពីទីតាំងបានទៀតផង។
  2. ឧបករណ៍កាំមេរ៉ាតែមួយប៉ុន្តែអាចថតពីសកម្មភាពអ្នកបើកបរផងនិងអាចមើលពីស្ថានភាពផ្លូវខាងមុខផង ។
  3. ឧបករណ៍អាចថតជា​​វិឌីអូរ​នូវពេលរថយន្ត​ធ្វើដំណើរនិងរក្សាទុកជាទិន្នន័យនៅក្នុង ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)
  4. ប្រព័ន្ធ​កាំមេរ៉ាអាចដឹងពី​អំពីល្បឿន ព្រមទាំងអាចវិភាគអំពីចំងាយផ្លូវ និង​ស្ថានភាពផ្លូវបានយ៉ាងជាក់លាក់​​ ។​
  5. ផ្លេតហ្វមនៃ​ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) តែមួយ​ដែលងាយស្រួលសម្រាអតិថិជន។
  6. ការបញ្ជូនទិន្នន័យ​ពីកាំមេរ៉ាទៅកាន់កម្មវិធី​មានលក្ខណៈរហ័ស ។
  7. មានក្រុមការងារ​បច្ចេកទេស​​សម្រាប់ជួយសម្រួលនៅក្នុងការដោះស្រាយ​បញ្ហា​។
  8. ចំណេញពេលវេលា​ ងាយស្រួលប្រើប្រាស់ និងចំណេញថវិការ​។​

ក្រោយពីបានប្រើប្រាស់​​​ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលភ្ជាប់ជាមួយនឹង Camera ​​តំបន់ទីប្រជុំជន​​ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពាក់កណ្កាល​ សន្សំសន្ចៃប្រេង​ឥន្ធនះបាន​ ១០ភាគរយ​ ឥរិយាបថរបស់អ្នកបើកបររថយន្តភាគច្រើនត្រូវបានកែតម្រូវ​ និងមានលក្ខខណៈប្រសើរឡើងៗ​។ ការចំណាយលើគ្រោះថ្នាក់ចរាចរណ៍​ត្រូវបានកាត់បន្ថយ។​ ដូចនេះប្រព័ន្ធ ជីភីអេស​ ពិតជាកត្តាសំខាន់នៅក្នុងការរួមចំណែកនៃការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ប្រកបទៅដោយប្រសិទ្ធិភាព​ និងនិរន្តរភាព៕