ប្រទេសស្រីលង្កាជាប្រទេសមួយនៅក្នុងទ្វីបអាស៊ីខាងត្បូង ដែលមានប្រជាជននិយមប្រើប្រាស់សេវាកម្មឡានក្រុងសាធារណៈ។ កត្តានេះហើយបានធ្វើអោយចំនួននៃឡានក្រុងមានការកើនឡើងជាលំដាប់ ប៉ុន្តែការគ្រប់គ្រងរថយន្តក្រុងនៅមានលក្ខណៈចាស់បុរាណនៅឡើយ។ ដោយហេតុនេះហើយបានជាក្រុមហ៊ុននិងស្ថាប័នពាក់ព័ន្ធទាំងអស់តែងតែជួបប្រទះបញ្ហាមួយចំនួនដូចជា ឡានក្រុងមានរញេរញៃ ការឈប់ចតមិនទៀតទាត់និងមិនមានព័ត៍មានច្បាស់លាស់ដែលបង្ករការកក់ស្ទះចរាចរណ៍ជាដើម ហើយអ្នកបើកបរភាគច្រើនមិនសូវគោរពច្បាប់ចរាចរណ៍ផងដែរ។ ក្រោយពីមានបញ្ហាទាំងនេះ ក្រុមហ៊ុនបានសម្រេចចិត្តសហការប្រើប្រាស់ជាមួយនឹង ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលនាំចូលនូវមុខងារសំខាន់ដែលអាចសម្រួលការងារដូចជា :
- រថយន្តក្រុងត្រូវតែបំពាក់ជាមួយឧបករណ៍ ជីភីអេស ដើម្បីតាមដានទីតាំងនិងទទួលបានទិន្នន័យនៃការធ្វើដំណើរ ។
- មានមុខងារ Eco Driving ដែលអាចកំណត់អំពីការបើកបរលើសល្បឿននិងការជាន់ហ្វាង់ទាំងបង្ខំផងដែរ។
- ក្រុមហ៊ុនអាចគ្រប់គ្រងរថយន្តក្រុងបានដោយមានទិន្នន័យពីការបើកបរច្បាស់លាល់។
- ទទួលបានទិន្នន័យពីការឈប់ចតនិងចំណតរបស់ឡានក្រុង។
- អាចកំណត់ពីតំបន់និងទីតាំងដែលឡានក្រុងត្រូវទៅនិងមិនត្រូវទៅ។
- ផ្លេតហ្វមនៃកម្មវិធីតែមួយ ងាយស្រួសប្រើប្រាស់ ចំណេញពេលវេលានិងថវិការ។
- មានក្រុមបច្ចេកទេសសម្រាប់ជួយសម្របសម្រួល ពេលមានបញ្ហាបច្ចេកទេស។ ល។
ក្រោយពីបានប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) អ្នកបើកបរឡានក្រុងភាគច្រើនមានការគោរពច្បាប់ចរាចរណ៍ បញ្ហាកក់ស្ទះចរាចរណ៍និងភាពរញ៉េរញ៉ៃត្រូវបានកាត់បន្ថយ។ ចំណែកអ្នកប្រើប្រាស់សេវាកម្មឡានក្រុង លែងរង់ចាំយូរដូចមុនពីព្រោះពួកគេមានទិន្នន័យនៃការធ្វើដំណើរនិងទីតាំងឈប់ចតរបស់ឡានក្រុងតាមរយះកម្មវិធី។ ម្យ៉ាងវិញទៀតវាព្រមទាំងកាត់បន្ថយនៃការគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដែលធ្វើអោយប្រទសមួយនេះមានភាពល្អប្រសើរច្រើន ពីព្រោះតែការគ្រប់គ្រងឡានក្រុងត្រូវបានធ្វើឡើងតាមរយះប្រព័ន្ធ ជីភីអេស និង ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)៕