ក្រុមហ៊ុននៅក្នុងតំបន់អីរ៉ុបដែលធ្វើអាជីវកម្មទៅលើវិស័យកសិឧស្សាហកម្មនិងសំណង់មួយមានកម្មករជាច្រើនធ្វើការនៅក្នុងរោងចក្រ ហើយដោយភាគច្រើនពួកគាត់ជាអ្នករស់នៅតំបន់ជាយក្រុងនិងតាមខេត្ត។ ដូច្នេះក្រុមហ៊ុនមានតួនាទីក្នុងការដឹកជញ្ជូនពួកគាត់មកធ្វើការនិងត្រឡប់ទៅផ្ទះវិញជាប្រចាំ។ ប៉ុន្តែដោយសារតែកម្មករមានចំនួនច្រើនបានធ្វើអោយក្រុមហ៊ុនជួបប្រទះបញ្ហាជាមួយនឹងការដឹកជញ្ជូនដែលមានភាពរញេរញៃមិនច្បាស់លាស់ ព្រមទាំងមិនទាន់ពេលវេលា ។
ដើម្បីជាដំណោះស្រាយចំពោះបញ្ហានេះក្រុមហ៊ុនបានសម្រេចចិត្តប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលបានផ្តល់ជូននូវមុខងារមួយចំនួនមានដូចជា
- រថយន្តដឹកជញ្ជូនបុគ្គលិកទាំងអស់ត្រូវបានភ្ជាប់នឹងឧបករណ៍ជីភីអេសសម្រាប់តាមដានទីតាំង។
- ការដឹកជញ្ជូនត្រូវបានប្រតិបត្តិតាមកាលវិភាគដែលមាននៅក្នុងកម្មវិធីត្រូវបានកំណត់ដោយក្រុមហ៊ុន។
- ការថយចុះនៃការដឹកជញ្ជូនកម្មករមករោងចក្រយឺតពេល។
- ដំណើរការនៃការផលិតរបស់រោងចក្រមានការកើនឡើង។
- តម្លៃសមរម្យនិងចំណេញថវិការថ្វេរដង។
- ផ្លេតហ្វមនៃកម្មវិធីមានលក្ខណះងាយស្រួលព្រមទាំងចំណេញពេលវេលា។
- មានក្រុមបច្ចេកទេសសម្រាប់ជួយសម្របសម្រួលនៅពេលមានបញ្ហាបច្ចេកទេស។
ក្រោយពីបានប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)
ក្រុមហ៊ុនពិតជាមានសប្បាយចិត្តនិងមានសេចក្តីទុកចិត្តលើ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ពីព្រោះកម្មវិធីបានសម្រួលបញ្ហានិងជួយបង្កើនប្រាក់ចំណូលចូលក្រុមហ៊ុន។