ក្រុមហ៊ុនជួលទូកទេសចរណ៍និងម៉ូតូទឹកនៅក្នុង​ប្រទេស ម៉ារ៉ុក (Morocco) ដែលតែងតែបម្រើសេវ៉ាកម្មសម្រាប់ការកម្សាន្ត និងកីឡាទឹកទៅដល់ប្រជាពលរដ្ឋព្រមទាំងភ្ញៀវទេសចរណ៍នៅក្នុងតំបន់ផងដែរនោះ តែងតែជួបប្រទះនូវបញ្ហាដូចជា ការបាត់ទូក ម៉ូតូទឹក ការបើកបរចេញក្រៅតំប​ន់ហាមឃាត់ឬទៅឆ្ងាយពីកន្លែងសុវត្ថិភាព មានករណីផ្សេងៗទៀតដែលគ្រប់ហ៊ុនពិបាកក្នុងការគ្រប់គ្រងព្រោះតែចំនួនច្រើន។ ដោយសារតែហេតុនេះហើយទើបក្រុមហ៊ុនបានសម្រេចចិត្តប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)

 នៅក្នុងការដោះស្រាយបញ្ហាទាំងនោះ៖

  1. ប្រព័ន្ធជីភីអេសត្រូវបានភ្ជាប់ជាមួយទូក និងម៉ូតូទឹកសម្រាប់តាមដានទីតាំង។
  2. ឧបករណ៍ជីភីអេសបានប្រមូលទិន្នន័យនៃការបើកបរទូក និងម៉ូតូទឹករួចបញ្ជូនទិន្នន័យទៅកាន់ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)
  3. ក្រុមហ៊ុនអាចទទួលបានទិន្នន័យប្រវត្តិនៃការបើកបរ។
  4. ផ្តល់មុខងារ (Geofences) ជាមុខងារអាចកំណត់តំបន់សម្រាប់ការបើកបរឬកំណត់តំបន់ដែលហាមមិនអោយអតិថិជនបើកបរទៅបាន។
  5. ផ្តល់របាយការណ៍ប្រចាំថ្ងៃ សប្តាហ៍និងខែ។
  6. មានក្រុមការងារបច្ចេកទេស សម្រាប់សម្របសម្រួលនៅពេលមានបញ្ហាឬចំងល់នៃការប្រើប្រាស់។
  7. ផ្លេតហ្វមនៃកម្មវិធីមានលក្ខខណៈងាយស្រួលប្រើប្រាស់និងចំណេញពេលវេលា។

ឥលូវនេះក្រុមហ៊ុន មានទិន្នន័យគ្រប់គ្រាន់ដែលបានធ្វើអោយក្រុមហ៊ុនពិតជាមានភាពជឿជាក់ និងសប្បាយចិត្តលើ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)។ លើសពីនេះទៅទៀត ពួកគាត់ព្រមទាំងមានការកើនប្រាក់ចំណេញឡើងរហូតទៅដល់ ១៨ភាគរយ ដោយយោងតាមគេហទំព័រមួយនៅក្នុងតំបន់អីរ៉ុប។