ក្រុមហ៊ុនជួលនិងលក់ម៉ូតូនៅគឺប្រទេសបេនីន(Benin) គឺតែងតែមានបញ្ហានៅពេលអតិថិជនមិនបានបង់ប្រាក់ និងមិនប្រគល់ម៉ូតូត្រឡប់មកខាងក្រុមហ៊ុនវិញក្រោយពេលជួលរួច។ ដោយហេតុនេះហើយទើបពួកគាត់ចង់ប្រាកដថាម៉ូតូដែលបានជួលទាំងអស់នោះ ត្រូវតែទទួលបានត្រឡប់មកវិញពីអតិថិជនជៀសវៀងការបាត់បង់។ ដូច្នេះក្រុមហ៊ុនចំាបាច់ត្រូវតាមដាននិងដឹងពីទីតាំងនៃម៉ូតូទាំងអស់ ព្រមទាំងការកំណត់តំបន់សម្រាប់អតិថិជនដែលបានជួលដើម្បីការពារការលួចម៉ូតូដោយមិនបានគ្រប់គ្រងនិងតាមដានបាន 100%។ ក្រោយពីមានបញ្ហាបែបនេះក្រុមហ៊ុនបានសម្រេចចិត្តប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)
បានផ្តល់សេវាកម្មដូចខាងក្រោមនៅក្នុងការដោះស្រាយបញ្ហា៖
- ម៉ូតូដែលបានជួលត្រូវបានភ្ជាប់ជាមួយឧបករណ៍ ជីភីអេស។
- ប្រព័ន្ធជីភីអេស បានបញ្ចូនទិន្នន័យពីទីតាំងនៃម៉ូតូគ្រប់ទីកន្លែង។
- ផ្តល់មុខងារ បញ្ជាបញ្ឈប់ម៉ូតូពីចំងាយនៅពេលម៉ូតូត្រូវបានលួច ឬមានបញ្ហា ។
- មានមុខងារ (Geofences) គឺជាការកំណត់តំបន់សម្រាប់គ្រប់គ្រងទីតាំងដែលយើងមិនចង់អោយអតិថិជនទៅបាន។
- មានការជូនដំណឹងនៅពេលដែលមានជិះម៉ូតូចេញក្រៅតំបន់ដែlបានកំណត់ឬចូលតំបន់ហាមឃាត់។
- ផ្តល់របាយការណ៍នៃការធ្វើដំណើររបស់ម៉ូតូ។
- មានក្រុមបច្ចេកទេសសម្រាប់ធ្វើការសម្របសម្រួលពេលមានបញ្ហាបច្ចេកទេស។
- ផ្លេតហ្វមតែមួយងាយស្រួលប្រើប្រាស់ ។
- ចំណេញពេលវេល និងថវិការ ។
ឥលូវនេះក្រុមហ៊ុនតាមដានពីទីតាំងរបស់ម៉ូតូពិតប្រាកដនិងមានទិន្នន័យគ្រប់គ្រងគ្រប់គ្រាន់ដែលបានធ្វើអោយក្រុមហ៊ុនពិតជាមានភាពជឿជាក់ និងសប្បាយចិត្តលើ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)។