ក្រុមហ៊ុនឯកជន​មួយនៅក្នុងប្រទេស Bolivia ដែលបានវិនិយោគទៅលើវិស័យកសិឧស្សាហកម្មជាច្រើនឆ្នាំ និងភាពមានការរីកចម្រើនខ្លាំងជាងគេនៅក្នុងប្រទេសផងដែរ ប៉ុន្តែជាធម្មតាការរីកចម្រើនតែងតែភ្ជាប់មកជាមួយនឹងបញ្ហាដែលក្រុមហ៊ុនបានជួបប្រទះមួយចំនួនដូចខាងក្រោម៖

  1. បញ្ហាទិន្នន័យនៃសីតុណ្ហភាពមិនច្បាស់លាស់ដែលងាយនឹងប៉ះផលិតផលសាច់។
  2. បញ្ហាការបង្ហាញទីតាំងនៃរថយន្តមិនច្បាស់លាស់ដែលពិបាកតាមដាននិងគ្រប់គ្រង។
  3. បញ្ហាពិបាកនៃការគ្រប់គ្រងទិន្នន័យអំពីពេលវេលានិងចំនួនគីឡូរបស់រថយន្ត។

​​​បញ្ហាទាំងអស់នេះបានធ្វើអោយក្រុមហ៊ុនមានការធ្លាក់ចុះនៅក្នុងការបម្រើសេវាកម្មជូនអតិថិជន។​ មិនយូរប៉ុន្មានពួកគាត់ក៏បានសម្រេចចិត្តប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដើម្បីដោះស្រាយនូវបញ្ហាទាំងនោះ៖

  1. គ្រប់រថយន្តទាំងអស់ត្រូវបានបំពាក់ជាមួយប្រព័ន្ធជីភីអេស និងឧបករណ៍វាស់សីតុណ្ហភាព។
  2. ការផ្តល់ទិន្នន័យទាក់ទងនឹងសីតុណ្ហភាព មានការការពារនៃការឡើងកំដៅខ្លាំង និងការចុះត្រជាក់លើសកំណត់ ដើម្បីជួយរក្សាភាពត្រឹមត្រូវនៃសីតុណ្ហភាពរបស់ផលិតផលដែលបានដឹកជញ្ជូននិងរក្សាទុក។
  3. ផ្តល់ទិន្នន័យទីតាំងនៃរថយន្ត និងអាចកំណត់ពីទីតាំងភូមិសាស្រ្តនៃរថយន្តត្រូវចេញចូលបាន។
  4. ផ្តល់ទិន្នន័យពេលវេលា និងចំនួនគីឡូនៃរថយន្តទាំងអស់ ព្រមទាំងអាចកំណត់ការបើកលើសល្បឿនបាន ។
  5. ការផ្ញើររបាយការណ៍នៃរថយន្តទាំងអស់ដោយស្វ័យប្រវត្តិជាប្រចាំខែ។
  6. គ្មានការខាតបង់ផ្នែកហិរញ្ញវត្ថុ និងពេលវេលា។
  7. ផ្លេតហ្វមនៃកម្មវិធីតែមួយងាយស្រួលប្រើប្រាស់បានទាំងកំព្យូទ័រនិងទូរស័ព្ទដៃ។
  8. មានក្រុមជំនាញសម្រាប់ជួយផ្តល់យោបល់ពេលមានបញ្ហា។

ក្រុមហ៊ុនពិតជាមានភាពជឿកជាក់ចំពោះ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលជាកម្មវិធីដែលជួយសម្រួលការងាជាខ្លាំងនៅក្នុងវិស័យកសិឧស្សាហកម្ម ព្រមទាំងវិស័យដឹកជញ្ជូន៕