ក្រុមហ៊ុនដែលផ្តល់សេវាកម្មក្នុងការប្រមូលនិងដឹកជញ្ជូនកាកសំណល់នៅក្នុងពិភពលោក តែងតែមានបញ្ហាទាក់ទងនឹងការគ្រប់គ្រងព័ត៌មាននៃរថយន្តប្រមូលកាកសំណល់របស់ខ្លួន ដែលមានចំនួនច្រើនមិនអាចគ្រប់គ្រងច្បាស់លាស់​ថា តើរថយន្តពិតជាបានប្រមូលកាកសំណល់ទៅតាមទីតាំងដែលបានកំណត់ឬអត់? មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានការលំបាកក្នុងការធ្វើរបាយការណ៍ប្រចាំថ្ងៃនិងប្រចាំខែទៀតផង។ ហេតុផលទាំងនេះហើយដែលធ្វើអោយក្រុមហ៊ុនមានភាពលំបាកជាខ្លាំងក្នុងផ្តល់ជូនសេវ៉ាកម្មជូនអតិថិជនប្រកបដោយគុណភាពល្អ។ មិនយូរប៉ុន្មានពួកគាត់ក៏បានសម្រេចចិត្តប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) សម្រាប់ដោះស្រាយនូវបញ្ហាទាំងអស់នេះ។
ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) បានផ្តល់មុខងារមួយចំនួនមានដូចជា ៖  

  1. រថយន្តត្រូវបានជាមួយភ្ជាប់ឧបករណ៍ GPS
  2. ការផ្តល់ទិន្នន័យនៃការប្រមូល និង ដឹកជញ្ជូនកាកសំណល់ ។
  3. ទទួលបានរបាយនៃការប្រមូលកាកសំណល់ទៅតាមទីតាំងដែលបានកំណត់ ។
  4. មានការជូនដំណឹងនិងរបាយការណ៍ប្រសិនបើឡានមិនបានចូលទីតាំងដែលយើងបានកំណត់ ។
  5. ការគ្រប់គ្រងប្រេងឥន្ធនៈដែលអាចការសន្សំប្រាក់ច្រើនធ្វេរដងក្នុងមួយខែ ។
  6. ការរក្សាទុកទិន្នន័យនៃការងារជាក់ស្តែងនៅលើផ្លេតហ្វមគ្រប់គ្រងរថយន្តប្រព័ន្ធគ្រប់គ្រងជីភីអេស(GPS Tracking System)
  7. ផ្លេតហ្វមតែមួយ ងាយស្រួលប្រើប្រាស់ ។
  8. ចំណេញពេលវេល និង ថវិការ ។

លើសពីនេះក្រុមហ៊ុនកំពុងរៀបចំស្នើរប្រើប្រាស់មុខងារបន្ថែមពី ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដើម្បីពន្លឿនប្រសិទ្ធិភាពការងារអោយកាន់តែប្រសើរខ្លាំងជាងមុន ហើយក្រុមហ៊ុនពិតជាមានភាពជឿជាក់ជាមួយកម្មវិធី ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ពីព្រោះប្រព័ន្ធនេះបានផ្តល់នូវអ្វីដែលក្រុមហ៊ុនត្រូវការ ៕