ក្រុមហ៊ុនលក់និងជួលត្រាក់ទ័រនៅក្នុងប្រទេស Benin ដែលមានជំនួយពីរដ្ឋាភិបាលក្នុងការសហការណ៍ បញ្ចុះតម្លៃត្រាក់ទ័រអោយមានម្លៃសមរម្យ សម្រាប់ប្រជាកសិករទាំងអស់បានក្នុងការធ្វើកសិកម្ម។ ដោយសារតែតម្លៃទាបបែបនេះហើយទើបធ្វើអោយអតិថិជនដែលបានទិញឬជួលត្រាក់ទ័រដោយមិនសូវយកចិត្តទុកដាក់ក្នុងការថែទាំនិងតែងតែបោះបង់ចោលនៅពេលត្រាក់ទ័រមានបញ្ហា! ហើយរួចក៏រកទិញត្រាក់ទ័រថ្មី។ ចំណុចនេះហើយដែលធ្វើអោយការចំណាយរបស់រដ្ឋាភិបាលមានការកើនឡើងជាលំដាប់ដែលត្រូវដោះស្រាយជាបន្ទាន់។ ស្របពេលនោះក្រុមហ៊ុនក៏បានសម្រេចប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដើម្បីដោះស្រាយនេះ ៖

  1. ត្រាក់ទ័រត្រូវបានភ្ជាប់ជាមួយឧបករណ៏ GPS។
  2. ផ្តល់ទិន្នន័យគីឡូនិងរយះពេលនៃការបើកបរដែលងាយស្រួលក្នុងការថែទាំ។
  3. ការជូនដំណឹងដោយស្វ័យប្រវត្តិនៅពេលដែលត្រាក់ទ័រដល់ពេលដែលត្រូវត្រួតពិនិត្យ។
  4. មានក្រុមជំនាញសម្រាប់ការជួយសម្របសម្រួលពេលមានបញ្ហាបច្ចេកទេស។
  5. ផ្លេតហ្វមនៃកម្មវិធីងាយស្រួលប្រើប្រាស់។
  6. ចំណេញពេលវេលានិងថវិការ។

ក្រោយពីបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ក្រុមហ៊ុនពិតជាបានដោះស្រាយបញ្ហាដោយមានប្រសិទ្ធិភាពនិងមានគម្រោងនៅក្នុងការដាក់GPSលើរថយន្តរបស់ខ្លួនជាច្រើនទៀតក្នុងពេលឆាប់នេះ ៕