ក្រុមហ៊ុនដឹកជញ្ជូននៅក្នុងតំបន់អឺរ៉ុប តែងតែមានបញ្ហាប្រឈមនិងជួបការពិបាកក្នុងការកដំណោះស្រាយនៅពេលរថយន្តរបស់ពួកគាត់បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុម្តងៗ បញ្ហានេះហើយគឺដោយសារតែពួកគាត់មិនអាចគ្រប់គ្រងនិងប្រមូលទិន្នន័យដើម្បីវិភាគរកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បានល្អ។ ព្រោះតែក្រុមហ៊ុនបានប្រើប្រាស់កម្មវិធីត្រួតពិនិត្យនិងតាមដាននូវមានកម្រិតទាប ដែលជាកត្តាធ្វើអោយក្រុមហ៊ុនត្រូវខាត់បង់ទឹកប្រាក់ប្រមាណជា $150k ជារៀងរាល់ឆ្នាំ។ ព្រមទាំងអាចបង្ករអោយមានមនុស្សស្លាប់នៅក្នុងឧបទ្ទវហេតុទាំងនោះដែរ។ ដោយមើលឃើញពីផលលំបាកនិងភាពខាតបង់បែបនេះ ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរមកប្រើប្រាស់នូវកម្មវិធីថ្មីដែលមានឈ្មោះថា ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) សម្រាប់តាមដាននិងគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត។
- រថយន្តត្រូវបានភ្ជាប់ជាមួយឧបករណ៍ GPS សម្រាប់ទទួលបានទិន្នន័យ។
- ទិន្នន័យនៃការបើកបរដែលអាចវាយតម្លៃចំពោះអ្នកប្រើប្រាស់។
- ផ្តល់ប្រព័ន្ធ Eco Driving ដែលប្រើប្រាស់នៅក្នុងការគ្រប់គ្រងពីសកម្មភាពរបស់អ្នកបើកបរ។
- ការដឹកជញ្ជូនមានសុវត្ថិភាពជាងមុននិងការខាត់បង់លើគ្រោះថ្នាក់ត្រូវបានកាត់បន្ថយ។
- គ្រប់ទិន្នន័យត្រូវបានរក្សាជូនជាការសំងាត់សម្រាប់អតិជន ព្រមទាំងមានការអាបដេតជានិច្ចចូលមកក្នុង ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលមានភាពត្រឹមត្រូវនិងគួរឱ្យទុកចិត្តបំផុត។
- អាចកំណត់ពីស្លាក់លេខនិងអត្តសញ្ញាណរបស់អ្នកបើកបរដែលមានប្រយោជន៍នៅពេលមានអ្នកបើកបរធ្វើការប្តូរវេនឬប្តូរអ្នកបើកបរ។
- ផ្លេតហ្វមនៃ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ចំណេញពេលវេលា ងាយស្រួលប្រើប្រាស់ មានគុណភាព ។
អ្វីដែរគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុនអាចមានទិន្នន័យនៃរថយន្តគ្រប់គ្រាន់ ដែលធ្វើអោយករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយយ៉ាងច្រើន ដែលធ្វើអោយពួកគេមានការពេញចិត្តជាមួយ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)៕