ភ្នាក់ងាររដ្ឋាភិបាលក្នុងប្រទេសបេនីនមានលក់និងជួលត្រាក់ទ័រដល់កសិករក្នុងតម្លៃធូរថ្លៃតាមរយៈជំនួយរបស់រដ្ឋាភិបាល។ ពីមុនគម្រោងបែបនេះបានបរាជ័យដោយសារកសិករមិនអាចគ្រប់គ្រងត្រាក់ទ័រនៅទូទាំងតំបន់ដ៏ធំ និងដាច់ស្រយាលបាន។កសិករ​ក៏មិន​បាន​ធ្វើ​តាម​កាលវិភាគ​ថែទាំ​ឧបករណ៍​ដែល​ជួល​នោះ​ទេហើយ​បាន​បោះ​បង់ត្រាក់ទ័រ​ចោល​នៅ​ពេល​ដែល​បញ្ហាដែលវាបាន​ក្លាយ​ជា​ការ​ចំណាយ​ដ៏​ច្រើន​ដល់​រដ្ឋាភិបាលដែល​មិន​ទទួល​បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ។

ភ្នាក់ងាររដ្ឋាភិបាលបានប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ជាមួយត្រាក់ទ័រមួយពាន់គ្រឿង។ឧបករណ៍ជីភីអេសត្រូវបានដំឡើងនៅលើត្រាក់ទ័រហើយវាបានផ្តល់ព័ត៌មានក្នុងពេលជាក់ស្តែងអំពីទីតាំងត្រាក់ទ័រ។ប្រព័ន្ធគ្រប់គ្រងនេះជួយវិភាគទិន្នន័យដើម្បីជួយក្នុងការថែរក្សាត្រាក់ទ័រដែលបានជួល។ទីភ្នាក់ងាររដ្ឋាភិបាលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគ្រប់គ្រងដូចជា៖

១)ប្រសើរឡើងនូវការប្រើប្រាស់ត្រាក់ទ័រ៖ប្រតិបត្តិករនិងអ្នកគ្រប់គ្រងត្រាក់ទ័រអាចគ្រប់គ្រងម៉ោងធ្វើការរបស់ម៉ាស៊ីនការឈប់ចតការបិទឬបើកកុងតាក់សោរគ្រប់គ្រងតំបន់និងផ្តល់សេវាថែទាំទាន់ពេលវេលា។

២)គ្រប់គ្រងតំបន់ដាច់ស្រយាល៖ភ្នាក់ងាររដ្ឋាភិបាលនិងកសិករអាចគ្រប់គ្រងទីតាំងត្រាក់ទ័ររបស់ពួកគេដែលមានទីតាំងនៅគ្រប់ទីកន្លែងក្នុងប្រទេសបេនីន។

៣)ការថយចុះនៃការចំណាយលើការបាត់បង់៖ កសិករអាចគ្រប់គ្រងត្រាក់ទ័រនិងថែរក្សាទ្រព្យសម្បត្តិដែលមានតម្លៃខ្ពស់។

ជាចុងក្រោងភ្នាក់ងាររដ្ឋាភិបាលមានគំរោងនឹង​ភ្ជាប់​ត្រាក់ទ័រកសិកម្ម​មួយ​ម៉ឺន​គ្រឿង​ទៅក្នុង​គម្រោងជាមួយប្រព័ន្ធគ្រប់់គ្រងជីភីអេស (GPS Tracking System) នេះ ​ក្នុង​រយៈពេល​ ២៤​ ខែ។