ក្រុមហ៊ុន Nestlé Waters Turkiyeនៅប្រទេសទួរគីកំពុងស្វែងរកដំណោះស្រាយគ្រប់គ្រងរថយន្តដែលអនុញ្ញាតឱ្យពួកគេកែលម្អឥរិយាបថបើកបររបស់បុគ្គលិកដែលទទួលខុសត្រូវលើការដឹកជញ្ជូនទំនិញ។ពួកគេចង់រកឃើញទម្លាប់នៃការបើកបរដែលមានគ្រោះថ្នាក់ដូចជាការបើកបរលើសល្បឿនកំណត់ការចាប់ហ្វ្រាំងខ្លាំងនិងបង្កើនការយល់ដឹងក្នុងចំណោមបុគ្គលិក។ចំណុចទាំងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនធានាសុវត្ថិភាពអាយុជីវិតសុវត្ថិភាពយានយន្តរួមជាមួយទំនិញកាត់បន្ថយការផាកពិន័យនិងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។ក្រុមហ៊ុនបានបំពាក់ឧបករណ៍ជីភីអេសនៅលើរថយន្តចំនួន206គ្រឿងដោយប្រើប្រាស់ជាមួយ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលជាកម្មវិធីគ្រប់គ្រងរថយន្តស្ដង់ដាអន្តរៈជាតិរួមជាមួយកម្មវិធីEco-Drivingសម្រាប់ជួយវិភាគការបើកបរគ្រប់គ្រងល្បឿនកំណត់ការចាប់ហ្វ្រាំងការបត់ផ្លូវកោងនិងការបង្កើនល្បឿនខ្ពស់ជាដើម។

សម្រាប់លទ្ធផលក្រុមហ៊ុនទទួលបាននូវដំណោះស្រាយដែលមានមូលដ្ឋានលើប្រព័ន្ធគ្រប់គ្រងជីភីអេស(GPS Tracking System) និង Eco-Driving ពេញលេញសម្រាប់ការត្រួតពិនិត្យឥរិយាបថនៃការបើកបរដែលជួយក្រុមហ៊ុនរកឃើញអ្នកបើកបរដែលមានជំនាញវិជ្ជាជីវៈខ្សោយនិងផ្តល់ឱ្យពួកគេនូវការបណ្តុះបណ្តាលបន្ថែម។ការបើកបរដែលប្រសើរឡើងអនុញ្ញាតឱ្យអតិថិជនធានានូវទំនិញដឹកជញ្ជូននិងកែលម្អគុណភាពសេវាកម្ម។សរុបមកនេះគឺជាលទ្ធផលនឹកស្មានមិនដល់មួយបន្ទាប់ពីក្រុមហ៊ុនបានបំពាក់ឧបករណ៍ជីភីអេសដោយភ្ជាប់ជាមួយកម្មវិធីទាំងពីរខាងលើ។

១)ការកាត់បន្ថយការផាកពិន័យចរាចរណ៍30%៖ដំណោះស្រាយនេះជំរុញទឹកចិត្តអ្នកបើកបរជៀសវាងការបំពានដែលជារឿយៗតែងតែមានការផាកពិន័យ។

២)គ្រោះថ្នាក់ចរាចរណ៍តិចជាង14%៖យានជំនិះនិងទំនិញរបស់អតិថិជនឥឡូវនេះមានសុវត្ថិភាពជាងមុនដោយសារអ្នកបើកបរគោរពច្បាប់ចរាចរណ៍និងព្យាយាមយកចិត្តទុកដាក់បន្ថែមទៀត។

៣)ការបើកបរលើសល្បឿនតិចជាង68%ក្នុងមួយឆ្នាំ៖អ្នកបើកបរដឹងថាប្រព័ន្ធកត់ត្រាទិន្នន័យអំពីការបើកបររបស់ពួកគេដែលជាកត្តាដែលធ្វើអោយពួកគេកាត់បន្ថយការបើកបរលើសល្បឿនកំណត់។

៤)ការកែលម្អ33%នៅក្នុងពិន្ទុEco-Driving៖ការបើកបរដោយប្រុងប្រយ័ត្នកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈហើយការបំភាយឧស្ម័នពុលទៅក្នុងបរិស្ថានក៏ថយចុះផងដែរ។