ក្រុមហ៊ុនលក់គ្រឿងបន្លាស់ និងសេវាកម្មរថយន្តបានប្រើប្រាស់កម្មវិធីPlatinum O-Track ដើម្បីត្រួតពិនិត្យរថយន្តរបស់ខ្លួន។ ពួកមិនមានពេលគ្រប់គ្រាន់ដើម្បីប្រើប្រាស់កម្មវិធីទូរស័ព្ទPlatinum O-Track ប៉ុន្តែគេមានបំណងទាញយករបាយការណ៍រហ័ស និងងាយស្រួលគ្រប់ពេល។
ពួកយើងបានផ្តល់ដំណោះស្រាយដែលអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបានទិន្នន័យចាំបាច់ពី Platinum O-Track ដោយគ្រាន់តែចុចពីរ ឬបីឃ្លីកប៉ុណ្ណោះ គឺយើងបានបង្កើត Platinum O-Track chatbot សម្រាប់Telegram ។
រូបភាពរថយន្តត្រូវបានរួមបញ្ចូលជាមួយPlatinum O-Track និងបង្ហាញអោយឃើញអំពីរថយន្តនីមួយៗ ស្ថានភាពនៃការបើកបរ បញ្ជីរថយន្ត។ អ្នកអាចទទួលបានរបាយការណ៍អំពីគីឡូម៉ែត្រ ចំនួនម៉ោងធ្វើការដោយផ្ទាល់នៅក្នុងTelegram bot។ របាយការណ៍ត្រូវបានបង្កើតជាឯកសារ PDF ដែលអាចប្រើប្រាស់លើទូរសព្ទ Android, iOS, និងTelegram desktop។ ពួកគេគ្រោងនឹងអនុវត្តលទ្ធភាពនៃការទទួលបានរបាយការណ៍ជាមួយនឹងទិន្នន័យផ្សេងទៀតឧទាហរណ៍ លើអ្នកបើកបរ ការកំណត់តំបន់ និងរបាយការណ៍ជាច្រើនទៀត។
ជាមួយPlatinum O-Track chatbot នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បុគ្គលិកផ្សេងទៀត ឧទាហរណ៍គណនេយ្យករ អាចទទួលបានរបាយការណ៍យ៉ាងឆាប់រហ័សបំផុត។
- ការចូលប្រើទិន្នន័យរហ័ស
ពួកអាចទទួលបានរបាយការណ៍ដោយគ្រាន់តែចុចពីរ ឬបីឃ្លីក ហើយវាមិនត្រូវការកម្មវិធីទូរស័ព្ទបន្ថែមទេ។
- ការសន្សំពេលវេលា
នាយកប្រតិបត្តិ ក៏ដូចជាបុគ្គលិកក្រុមហ៊ុនមិនចាំបាច់ចូលទៅក្នុងកម្មវិធី Platinum O-Track ហើយធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស និងចាត់ចែងកិច្ចការដោយផ្អែកលើរបាយការណ៍ក្នុងតេឡេក្រាម។
- ងាយស្រួលប្រើប្រាស់
ពួកគេទទួលបានទិន្នន័យចាំបាច់ងាយស្រួលបំផុតតាមរយៈ Platinum O-Track chatbot។