ក្រុមហ៊ុនដឹងជញ្ជូនរថយន្តក្រុងសាធារណៈនៅក្នុងប្រទេសអេក្វាទ័រត្រូវការប្រព័ន្ធគ្រប់គ្រងពេញលេញមួយទៅលើការប្រមូលសាច់ប្រាក់ក្រុមហ៊ុនចង់គ្រប់គ្រងអំពីល្បឿននៅក្នុងពេលដឹកអ្នកដំណើរជៀសរាងអ្នកបើកបរបើកលើសល្បឿនផងដែរ។
បន្ទាប់ពីមានតម្រូវការខាងលើក្រុមហ៊ុនបានប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) និងកម្មវិធី NimBus នៅក្នុងការបំពេញតម្រូវការខាងលើ។
- ផ្តល់ប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិនៃការកំណត់អត្តសញ្ញាណច្រកចេញច្រកចូលទ្វាររថយន្តក្រុងនីមួយៗ ។
- ក្រុមហ៊ុនបានដំឡើង sensor សម្រាប់រាប់ចំនួនអ្នកដំណើរនៅតាមទ្វារនីមួយៗជាមួយនិងឧបករណ៍ម៉ាញេទិចសម្រាប់ត្រួតពិនិត្យការបើកបិទទ្វារនៃរថយន្តក្រុងនិងឧបករណ៍ Arduino សម្រាប់បង្ហាញពីតម្លៃដែលអ្នកដំណើរត្រូវបង់ប្រាក់និងរក្សាទុកទិន្នន័យសាច់ប្រាក់ដែលអ្នកដំណើរបានបង់ប្រាក់យ៉ាងមានសុវត្តិភាពក្នុង ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ។
- ឧបករណ៍ Sensor និងឧបករណ៍ Aruino គឺត្រូវបានតភ្ជាប់ជាមួយឧបករណ៍ GPS ដោយឧបករណ៍ GPS បានបញ្ជូនទិន្នន័យបានយ៉ាងត្រឹមត្រូវ។ទិន្នន័យត្រូវបានបង្ហាញអំពីរបាយការណ៍អ្នកដំណើរអ្នកបើកបរតាមរយៈកម្មវិធី NimBus ។
- កម្មវិធីគ្រប់គ្រងរថយន្តក្រុង NimBus ក៏ជាផ្នែកមួយយ៉ាងសំខាន់នៃការដោះស្រាយបញ្ហាផងដែលដោយកម្មវិធីនេះបានផ្តល់របាយការណ៍របស់រថយន្តក្រុងតាមដងផ្លូវដើម្បីដឹងពីពត៌មានរបស់រថយន្តក្រុងដឹកអ្នកដំណើរទៅដល់គោលដៅយឺតឬក៏លឿននិងស្របតាមការកំណត់លឿនដែលឬទេ។
ក្រុមហ៊ុនរថយន្តក្រុងសាធារណៈឥលូវនេះមានរបាយការណ៍ទាក់ទងនិងការទូរទាត់ប្រាក់គ្រប់គ្រងអ្នកដំណើរអ្នកបើកបរនិងគ្រប់គ្រងរថយន្តក្រុងគឺស្ថិតក្រោមការគ្រប់គ្រងពីក្រុមហ៊ុនទាំងស្រុង។
- កើនឡើងប្រាក់ចំណូល២៥%នៃការប្រមូលប្រាក់ពីការលក់សំបុត្ររថយន្តក្រុង ។
- ការផ្តល់ទិន្នន័យទៅកាន់អ្នកប្រើប្រាស់សេវាកម្មរថយន្តក្រុងមានភាពត្រឹមត្រូវកើនឡើងរហូតដល់៥០%(គឺបានន័យថាអ្នកដំណើរទទួលបានពត៌មានអំពីលេខរថយន្តក្រុងលេខកៅអីមានភាពត្រឹមត្រូវនិងមានសុវត្តិភាពខ្ពស់)
គុណភាពនៃសេវាកម្មនៅពេលដែលប្រើប្រាស់សេវាកម្មរបស់ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) និង NimBus ក្រុមហ៊ុនរថយន្តក្រុងសារធារណៈពិតជាមានការពេញចិត្តពេកក្រៃនិងមានសេចក្តីថ្លែងអំណរគុណដល់កម្មវិធីទាំងពីរដែលបានសហការណ៍ផ្តល់សេវាកម្ម (គ្រប់គ្រងរថយន្តក្រុងសារធារណៈ) ប្រកបទៅដោយប្រសិទ្ធិភាពនិងសុវត្តិភាពនៅក្នុងការបំពេញតម្រូវការខាងលើ។