ដោយសារតែមួយរយៈពេលនេះប្រេងមានការឡើងថ្លៃទើបក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ទ្វីបអឺរ៉ុបមានបញ្ហាមួយចំនួនពាក់ព័ន្ធនិងការបាត់បង់ប្រេង។ ដោយមានការបាត់ប្រេងក្នុងអំឡុងពេលដឹកជញ្ជូនទំនិញ ជាពិសេសនៅពេលយប់ហើយដំណោះស្រាយដែលពួកគេមានពីមុនមិនគ្រប់គ្រាន់សម្រាប់ការការពារការលួចប្រេងឥន្ធនៈ។ ដូចនេះទើបពួកគេស្វែងរកដំណោះស្រាយជំនួយបន្ថែមនៅក្នុងការការពារបញ្ហាទាំងនោះ។ ជាការពិតចោរលួចប្រេងឥន្ធនៈអាចខួងរន្ធនៅក្នុងធុងប្រេងហើយបន្ទាប់មកក្រុមហ៊ុនបានរងការខាតបង់ទាំងការលួចប្រេង និងការប្តូរធុង។

ពួកគេបានដំឡើងឧបករណ៍ចាប់សញ្ញាចលនាចំនួនពីរនៅសងខាងនៃកាប៊ីនឡាន។ វាអាចផ្តល់សញ្ញាបានលុះត្រាតែមាននរណាម្នាក់ចាប់ផ្តើមបង្ហូរប្រេង។ ឧបករណ៏នេះនឹងផ្ដល់សំឡេងរោទ៍ភ្លាមៗ ប្រសិនបើនរណាម្នាក់ចូលមកជិតធុងប្រេងឥន្ធនៈ ឬចាប់ផ្តើមខួងវា។ ឧបករណ៍នេះត្រូវបានភ្ជាប់ជាមួយGPSដែលបញ្ជូនទិន្នន័យអំពីសកម្មភាពរបស់ឧបករណ៍ចាប់សញ្ញាទៅកាន់Platinum O-Track វាមានសំឡេងរោទិ៍នៅខាងក្រៅរថយន្ត  និងនៅខាងក្នុងកាប៊ីនអ្នកបើកបរ។ នៅពេលដែលមានសំឡេងរោទិ៍ ប្រព័ន្ធPlatinum O-Track បានធ្វើការជូនដំណ្តឹងតាមរយះទូរស័ព្ទមកកាន់អ្នកបើកបរដើម្បីចុះឆែកមើលបានភ្លាមៗ។ ឧបករណ៍នេះ និងប្រព័ន្ធPlatinum O-Trackជាដំណោះស្រាយរបស់ពួកនៅក្នុងការពារប្រេងរបស់គេប្រកបដោយមានសុវត្តិភាព។ ខាងក្រោមនេះជាលទ្ធផលដែលក្រុមហ៊ុនទទួលបាន៖

1. ធុងឥន្ធនៈមានសុវត្ថិភាព៖ប្រព័ន្ធការពារការលួចប្រេងឥន្ធនៈបំភ័យជនទុច្ចរិតមុនពេលពួកគេបង្កគ្រោះថ្នាក់ និងជួយអ្នកបើកបរមានប្រតិកម្មរហ័ស។

2. ប្រេង1,400 លីត្រអាចសន្សំសំចៃបាន៖ប្រេង1400លីត្រអាចសន្សំសំចៃបានរាល់ការធ្វើដំណើរសម្រាប់រថយន្តទាំងអស់ព្រោះមិនមានការបាត់ប្រេងឥន្ធនៈទៀតទេ។

3. គ្មានការខាតបង់ដែលពាក់ព័ន្ធ៖ក្រុមហ៊ុន​លែង​ត្រូវ​បង់​ពិន័យ​ដោយ​សារ​ការ​ពន្យារ​ពេល​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ ឬ​ជំនួស​ធុង​ដែល​ខូច​ដោយ​ចោរ​លួច​ប្រេង។