ŞirinSu គឺជាក្រុមហ៊ុនចែកចាយទឹកនៅប្រទេសអាស៊ែបៃហ្សង់។ វាពិតជាចាំបាច់ក្នុងការការពាររថយន្តពីការបើកបរនៅខាងក្រៅតំបន់ដែលបានកំណត់ ដោយតម្រូវឱ្យប្រើរថយន្តសម្រាប់តែកិច្ចការជាក់លាក់ប៉ុណ្ណោះ។ដោយសារអតិថិជនផ្តល់ការបញ្ជាទិញទឹកនៅថ្ងៃតែមួយ ដូចនេះក្រុមហ៊ុនត្រូវតែគ្រប់គ្រងការចែកចាយវាប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុនមានប្រព័ន្ធគ្រប់គ្រងអតិថិជនCRM ផ្ទាល់ខ្លួនរបស់គាត់ដោយភ្ជាប់រថយន្តទៅនឹងការបញ្ជាទិញ។

ឧបករណ៍GPS ត្រូវបានដំឡើងនៅលើរថយន្តនីមួយៗដោយប្រើ Platinum O-Track ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងអតិថិជន។ សម្រាប់រថយន្ត ទិន្នន័យបញ្ជាទិញ (ឈ្មោះអតិថិជន ទីតាំង) គឺទទួលបានពីប្រព័ន្ធគ្រប់គ្រងអតិថិជន។ វានិងជូនដំណឹងដល់អ្នកគ្រប់គ្រងអំពីការចាកចេញពីភូមិសាស្ត្រដែលត្រូវបានអនុញ្ញាតត្រូវទៅកាន់កម្មវិធី Platinum O-Track ។ វាក៏បានផ្តល់នូវមុខងារសម្រាប់ការងារដែលអាចកែតម្រូវបានជាមួយនឹង ការកំណត់តំបន់(Geofences) គ្រុបរថយន្ត និងការជូនដំណឹង។ មិនត្រឹមតែជូនដំណឹងប៉ុណ្ណោះទេ ប៉ុន្តែថែមវាថែមទាំងផ្តល់ស្ថិតិសម្រាប់ការរាយការណ៍ និងការវិភាគផងដែរ។ លើសពីនេះទៀតមុខងារគ្រប់គ្រងត្រូវបានអនុវត្តដើម្បីគ្រប់គ្រង បញ្ជីយានយន្ត ពណ៌នៃតំបន់សម្រាប់រថយន្តនីមួយៗ សារជូនដំណឹង និងគ្រប់គ្រងមុខងារផ្សេងច្រើនទៀត។

ដំណោះស្រាយខាងនៃការប្រើប្រាស់ Platinum O-Track និងប្រព័ន្ធគ្រប់គ្រងអតិថិជន អនុញ្ញាតឱ្យបង្កើនប្រសិទ្ធភាព និងគ្រប់គ្រងដំណើរការចែកចាយទឹក ការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាត្រួតពិនិត្យប្រតិបត្តិការផ្ទាល់របស់យានជំនិះទាក់ទងនឹងទីតាំងដែលមិនទាន់បានចែកចាយ។ សម្រាប់ផែនការអនាគត ក្រុមហ៊ុនគ្រោងនឹងអនុវត្តការគ្រប់គ្រងការចូលមើលទៅកាន់អតិថិជននីមួយៗដែលបានកំណត់ពេល គ្រប់គ្រងការឈប់ចតរថយន្តដែលគួរឱ្យសង្ស័យ និងបង្ហាញអតិថិជនទាំងអស់នៅលើផែនទី។

ជាមួយនិងការប្រើPlatinum O-Track  ក្រុមហ៊ុនទទួលបានដូចខាងក្រោម៖

  • ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធន៖ ការធ្វើដំណើរដែលគ្មានការអនុញ្ញាតត្រូវបានច្រានចោល ហើយប្រេងឥន្ធនៈត្រូវបានចំណាយលើការដឹកជញ្ជូនតាមកាលវិភាគប៉ុណ្ណោះ។
  • ការគ្រប់គ្រង៖ រាល់ច្រកចេញក្រៅតំបន់នៃការបញ្ជាទិញជាក់លាក់នឹងអាចមើលឃើញភ្លាមៗ ហើយវាអាចត្រូវបានបញ្ឈប់ដោយការទាក់ទងអ្នកបើកបរ។
  • ការបង្កើនប្រសិទ្ធភាព៖ អ្នកបញ្ជូនទំនិញអាចចែកចាយកាន់តែមានប្រសិទ្ធភាព។