រថភ្លើងអៀរឡង់មានគោលបំណងធ្វើឱ្យមានការប្រសើរឡើងនៃការថែរក្សានិងប្រតិបត្តិការកាត់បន្ថយចំណាយប្រេងឥន្ទនៈ។បន្ទាប់ពីមានការវិភាគដ៏ប្រុងប្រយ័ត្នអំពីដំណើរការការងារនិងការយល់ដឹងលើតម្រូវការរបស់អតិថិជនពួកគេត្រូវមានភារកិច្ចដូចខាងក្រោម៖
- ត្រួតពិនិត្យឥន្ធនៈ៖ដោយសារការខូចសេនស័ររវាស់កម្រិតប្រេងឥន្ធនៈដែលបានដំឡើងដោយរោងចក្រមិនអាចដឹងពីកម្រិតប្រេងឥន្ធនៈហើយប្រឈមមុខហានិភ័យនៃការរលត់ម៉ាស៊ីន។
- ការឈប់ចាក់ប្រេងញឹកញាប់៖ដោយសារអ្នកមិនអាចគ្រប់គ្រងកម្រិតប្រេងពិតប្រាកដទាមទារត្រូវបំពេញរថភ្លើងរាល់ពេលដែលវាមកដល់ដេប៉ូ ដែលបណ្តាលឱ្យបាត់បង់ពេលវេលា 5 ម៉ោងក្នុងមួយរថភ្លើងនីមួយៗ។
- កាត់បន្ថយពេលវេលាឈប់សម្រាករបស់រថភ្លើង៖ ការឈប់សម្រាករបស់រថភ្លើងបណ្តាលឱ្យបាត់បង់ប្រេងព្រោះអ្នកបើកបរមិនពន្លត់ម៉ាស៊ីនដោយសារមិនត្រូវចំណាយពេលលើការកំដៅវានៅពេលបន្តដំណើរទៅមុខ។
- គ្រប់គ្រងរថភ្លើងពីចម្ងាយ ធានានូវការត្រួតពិនិត្យការឈប់ដែលមិនបានមើលឃើញទុកជាមុន និងឧបទ្ទវហេតុផ្សេងៗនៅតាមផ្លូវ។
បន្ទាប់ពីបានប្រើប្រាស់កម្មវិធី Platinum O-Track ជាមួយឧបករណ៍គ្រប់គ្រងជីភីអេស និងសេនស័រវាស់កម្រិតប្រេងឥន្ធនៈ ជាលទ្ធផលការប្រើប្រាស់ប្រេងឥន្ធនៈត្រូវបានកាត់បន្ថយ 10% ម៉ាស៊ីនចំណាយតិចជាង 30 លីត្រក្នុង 100 គីឡូម៉ែត្រ។ ពេលវេលាខ្ជះខ្ជាយថយចុះ 80% ថ្លៃចំណាយថយចុះ ៤០%។ លើសពីនេះទៅទៀតពីភាគីដៃគូរបស់ Platinum O-Trackបានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការត្រួតពិនិត្យរថភ្លើងនៅក្នុងប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងបណ្តាប្រទេសផ្សេងទៀតនៃអឺរ៉ុបខាងលិច។