ក្រុមហ៊ុន CCN Transportación គឺជាក្រុមហ៊ុនដឹកជញ្ជូនទំនិញត្រជាក់ឈានមុខគេនៅក្នុងប្រទេសម៉ិកស៊ិក។ដើម្បីរក្សាជំហរឈាននៅលើទីផ្សារក្រុមហ៊ុនបានបង្កើតការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើរថយន្តដឹកជញ្ជូនត្រជាក់របស់ខ្លួនតាមរយៈការប្រើប្រាស់កម្មវិធីគ្រប់គ្រងយានយន្ត ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System)។រថយន្តនីមួយៗត្រូវបានបំពាក់ទៅដោយឧបករណ៍ជីភីអេសឧបករណ៍វាស់សីតុណ្ហភាពសម្រាប់ប្រអប់ទូរទឹកកករថយន្តបំពង់ឌីជីថលសម្រាប់វាស់កម្រិតប្រេងរថយន្ត។
ក្រុមហ៊ុនអាចគ្រប់គ្រងទីតាំងរថយន្តយ៉ាងងាយស្រួលប៉ាន់ប្រមាណពេលវេលាធ្វើដំណើរបង្កើនប្រសិទ្ធភាពកាលវិភាគរង្វាស់ចម្ងាយបង្កើតការជូនដំណឹងដូចជាការបើកបរលើសល្បើនការចាក់ឬបូមប្រេងការបញ្ចេះម៉ាស៊ីនចោលសីតុណ្ហភាពក្នុងរថយន្តត្រជាក់កើនឡើងហួសកម្រិត។លើសពីនេះទៅទៀតវាក៏អាចរក្សាទុករបាយការណ៍កម្រិតស៊ីជម្រៅនិងអាចផ្ញើរដោយស្វ័យប្រវត្តិរយៈ Telegram និង Email ទៅក្រុមការងារពាក់ព័ន្ធរបស់ក្រុមហ៊ុនដូចជា៖
ផ្នែកគ្រប់គ្រងចរាចរណ៍៖ពួកគេទទួលបន្ទុករៀបចំផែនការធ្វើដំណើរនិងគ្រប់គ្រងរថយន្តឥឡូវនេះពួកគេទទួលបានព័ត៌មានអំពីដំណើរការដូចជា៖ជូនដំណឹងក្នុងករណីមានឧបទ្ទវហេតុការពន្យារពេលដឹកទំនិញឬព្រឹត្តិការណ៍ផ្សេងទៀតហើយត្រូវដោះស្រាយភ្លាមៗ។ពួកគេមានរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃរបស់រថយន្តដែលអាចវាយតម្លៃលទ្ធផល។
ផ្នែកគ្រប់គ្រងរថយន្តត្រជាក់៖ពួកគេអាចគ្រប់គ្រងសីតុណ្ហភាពការប្រែប្រួលសីតុណ្ហភាពក្នុងរថយន្តធ្វើសេវាកម្មដឹកជញ្ជូនប្រសើរជាងមុន។
ក្រុមហ៊ុនទទួលបានលទ្ធផលល្អពីការគ្រប់គ្រងរថយន្តដូចខាងក្រោម៖
ការគ្រប់គ្រងពេញលេញ៖រថយន្តទាំងអស់ជិត300គ្រឿងត្រូវបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលអាចទទួលបានរបាយការណ៍ដោយស្វ័យប្រវត្តិនិងអាចគ្រប់គ្រងចំណុចខ្សោយសេវាកម្មរបស់ខ្លួន។
ប្រាក់ចំណេញ៖ក្រុមហ៊ុនទទួលបានប្រាក់ចំណេញបន្ថែមពីការបង្កើនប្រសិទ្ធភាពប្រតិបត្តិការរថយន្តការកាត់បន្ថយការការប្រើប្រាស់ប្រេងរថយន្តនិងការរក្សាទំនិញនៅក្នុងរថយន្តត្រជាក់មិនអោយខូចដោយសារការគ្រប់គ្រងសីតុណ្ហភាពបានយ៉ាងល្អ។