ក្រុមហ៊ុនSugal Chile មានជំនាញក្នុងការដាំបន្លែ និងផ្លែឈើ បច្ចុប្បន្នក្រុមហ៊ុនឈរលំដាប់ថ្នាក់លេខ២ទូទាំងពិភពលោកក្នុងការផលិតទឹកជ្រលក់ប៉េងប៉ោះ។ ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវដំណើរការទាក់ទងនឹងការប្រមូលផល ក្រុមហ៊ុនបានស្វែងរកដំណោះស្រាយដែលអាចឱ្យពួកគេត្រួតពិនិត្យរថយន្តដឹកជញ្ជូននិងម៉ាស៊ីនច្រូតកាត់នៅក្នុងស្រែ។ ជាមួយនឹងទិន្នន័យត្រួតពិនិត្យនៅក្នុងដៃ ក្រុមហ៊ុននឹងអាចធ្វើការសម្រេចចិត្តបានទាន់ពេលវេលា និងចាត់វិធានការដោយផ្អែកលើព័ត៌មានដែលទទួលបាន។ ក្រុមហ៊ុនចង់ត្រួតពិនិត្យមើលទិន្នន័យដូចខាងក្រោម៖
- ស្ថានភាពនៃឡានដឹកទំនិញ
- ម៉ាស៊ីនច្រូតកាត់
- ពេលវេលារងចាំរបស់ពួកគេ
- ចំនួនហិកតាដែលប្រមូលផល
ដើម្បីដោះស្រាយចំណុចខាងលើ ក្រុមហ៊ុនបំពាក់ជីភីអេសទៅលើឧបករណ៍ច្រូតកាត់ និងឡានដឹកទំនិញដោយប្រើប្រាស់ជាមួយកម្មវិធី Platinum O-Track។ កម្មវិធីនេះបង្ហាញព័ត៌មានអំពីយានជំនិះតាមអ៊ីនធឺណិត សកម្មភាពរបស់ពួកគេ (ពេលវេលាប្រតិបត្តិការរបស់យានជំនិះនីមួយៗ និងរយៈពេលដែលវាដំណើរការកតាមវាលធ្វើការនីមួយៗ ស្ថានភាពឧបករណ៍ ទិន្នន័យនៅលើវាល (កំណត់តំបន់ ផ្លូវ ដំណាំ)។ វាក៏អាចមើលឃើញគ្រប់ប្រភេទរថយន្តនៅតាមវាលធ្វើការ។ជាលទ្ធផលតាមរយៈកម្មវិធី Platinum O-Track អនុញ្ញាតឱ្យពួកគេមើលព័ត៌មានអំពីអ្នកបើកបរ ឡានដឹកទំនិញ និងម៉ាស៊ីនច្រូតកាត់តាមមធ្យោបាយងាយស្រួល។
- អ្នកបើកបរស្ថិតនៅក្រោមការគ្រប់គ្រង
- ដំណោះស្រាយអនុញ្ញាតឱ្យក្រុមហ៊ុនត្រួតពិនិត្យពេលវេលាធ្វើការ និងគុណភាពការងាររបស់អ្នកបើកបរ។
- កាត់បន្ថយពេលវេលារងចាំ
ឥឡូវនេះ ក្រុមហ៊ុនអាចកំណត់ម៉ាស៊ីនដែលមានបញ្ហាបច្ចេកទេសបានរហ័ស និងជួសជុលវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
- បញ្ជៀសការកកស្ទះចរាចរណ៍
ទិន្នន័យទូរលេខអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងចំនួនរថយន្តដឹកទំនិញនៅរោងចក្រ និងជៀសវាងការកកស្ទះចរាចរណ៍។
- ធ្វើការសម្រេចចិត្តបានប្រសើរឡើង
ក្រុមហ៊ុនអាចមើលទិន្នន័យយានយន្តទាំង400គ្រឿងតាមកម្មវិធី Platinum O-Track ដោយងាយស្រួល និងធ្វើការសម្រេចចិត្តទាន់ពេលវេលា