I.បញ្ហារបស់ក្រុមហ៊ុនកូកាកូឡា
Coca-Cola Europacific Partners (CCEP) ចែកចាយភេសជ្ជៈគ្មានជាតិអាល់កុលនៅឥណ្ឌូនេស៊ី និងប៉ាពួញូហ្គីណេ។ ក្រុមហ៊ុនបានជួបប្រទះបញ្ហាទូទៅមួយចំនួនដែលជាធម្មតាសម្រាប់នៅក្នុងតំបន់៖ វាមានភាពស្មុគស្មាញក្នុងការតាមដានកុងតឺន័រខណៈដែលវាស្ងិតនៅទីតាំងផ្សេងគ្នាក្នុងប្រទេស។
ក្នុងអំឡុងពេលដឹកជញ្ជូនផលិតផលមិនមានសុវត្ថិភាពពីការលួចទេ ហើយឡានជាមួយទូកុងតឺន័រតែងតែទទួលរងការប្លន់។ វាពិបាកសម្រាប់ដៃគូរបស់ក្រុមហ៊ុនកូកាកូឡាក្នុងការរៀបចំផែនការធ្វើដំណើរ។ ពួកគេមិនមានទិន្នន័យអំពីទីតាំងកុងតឺន័រ និងមិនអាចជូនដំណឹងដល់អតិថិជនរបស់ពួកគេបានទេ ឧទាហរណ៍អំពីការពន្យារពេលដឹកជញ្ជូន។
ក្រុមហ៊ុនត្រូវបង់ថ្លៃពន្យារពេល និងដកប្រាក់សេវាបន្ថែម ដោយសារពួកគេច្រើនតែមិនអាចគ្រប់គ្រងការប្រគល់កុងតឺន័រទទេទៅឱ្យក្រុមហ៊ុនដឹកជញ្ជូនទាន់ពេលវេលា។
II.ដំណោះស្រាយ
ដៃគូរបស់យើង MasterSystem Technologies Ltd, Papua New Guinea បានផ្តល់ដំណោះស្រាយដែលមានPlatformត្រួតពិនិត្យ Platinum O-Track ផ្ទាំងគ្រប់គ្រង់ការងារសម្រាប់អតិថិជនសម្រាប់ការគ្រប់គ្រងកុងតឺន័រតាមពេលវេលាជាក់ស្តែង និងកម្មវិធីតាមដាន GPS។
ផ្ទាំងគ្រប់គ្រងការងារបានបង្កើតឡើងនិងទាញទិន្នន័យផ្ទាល់ពីកម្មវិធី Platinum O-Track ហើយបង្ហាញវាសម្រាប់ទៅក្រុមហ៊ុនកូកាកូឡាដើម្បីមើល។
អតិថិជននិងទទួលបានរបាយការណ៍ដោយស្វ័យប្រវត្តិអំពីកុងតឺន័រដែលស្នាក់នៅក្នុងឃ្លាំងយូរពេក បញ្ហាជាមួយកម្មវិធីតាមដាន ចំនួនកុងតៃន័រក្នុងការដឹកជញ្ជូន ឬនៅទីតាំងរបស់អតិថិជន។ល។ វាក៏អាចបង្ហាញរបាយការណ៍ផ្ទាល់ជាមួយនឹងព័ត៌មាននេះ។ អតិថិជនគ្រោងនឹងរួមបញ្ចូលផ្ទាំងគ្រប់គ្រងជាមួយនឹងប្រព័ន្ធគណនេយ្យរបស់កូកា-កូឡា។
III.លទ្ធផល
MasterSystem Technologies បានផ្តល់ជូនក្រុមហ៊ុនកូកាកូឡានូវដំណោះស្រាយមួយដែលអនុញ្ញាតឱ្យពួកគេតាមដានកុងតឺន័ររបស់ពួកគេធ្វើអោយប្រសើរឡើងនូវសុវត្ថិភាព និងគុណភាពនៃសេវាកម្ម។
- ការចំណាយតិចជាងមុន
អតិថិជនបានគ្រប់គ្រងកាត់បន្ថយថ្លៃពន្យារពេលនិងដកថ្លៃបន្ថែមដោយសារឥឡូវនេះវាអាចធ្វើទៅបានដើម្បីតាមដានកុងតឺន័រដែលមាននៅក្នុងឃ្លាំងយូរពេក។
- គុណភាពសេវាកម្មប្រសើរឡើង
ឥឡូវនេះ វាអាចទៅរួចក្នុងការជូនដំណឹងដល់អតិថិជនអំពីស្ថានភាព និងទីតាំងបច្ចុប្បន្នរបស់កុងតឺន័រហើយជូនដំណឹងដល់ពួកគេក្នុងករណីមានការពន្យារពេល។
- សុវត្ថិភាព
ក្រុមហ៊ុនកូកាកូឡាដឹងពីកន្លែងដែលកុងតឺន័រទាំង500ដែលជាចំនួនទាំងអស់ស្ថិតនៅទីតាំងណា ហើយអាចរកឃើញក្នុងករណីដែលពួកគេត្រូវបានបាត់បង់ ឬត្រូវបានគេលួច។