I. បញ្ហា
នៅនិទាឃរដូវឆ្នាំ2020ភាពអាសន្នត្រូវបានប្រកាសដោយរដ្ឋាភិបាលអេស្ប៉ាញ។ក្នុងចំណោមវិធានការផ្សេងទៀក្រឹត្យដែលបានចេញបានធ្វើឱ្យការប្រើប្រាស់ម៉ាសនៅខាងក្រៅជាកាតព្វកិច្ចដើម្បីពន្យាអត្រានៃការឆ្លងវីរុសកូវីដ-១៩ដែលកំពុងកើនឡើង។ការកើនឡើងនៃតម្រូវការម៉ាសបាននាំឱ្យមានការខ្វះខាតយ៉ាងខ្លាំងនៅក្នុងការផ្គត់ផ្គង់។ជំងឺរាតត្បាតបានជំរុញឱ្យមានរលកថ្មីនៃសាមគ្គីភាពនៅក្នុងប្រទេសអេស្ប៉ាញដោយមានក្រុមហ៊ុនក៏ដូចជាបុគ្គលជាច្រើនមានឆន្ទៈក្នុងការជួយនិងបរិច្ចាគសម្រាប់គម្រោងសង្គម។មួយក្នុងចំណោមគម្រោងបែបនេះផ្តោតលើការផលិតម៉ាស។គម្រោងនេះបានបង្រួបបង្រួមអង្គការស្ម័គ្រចិត្តAsociación Alicante Solidariaនិងសមាគមអ្នកជិះកង់EVOCATI Moto Group។
អ្នកស្ម័គ្រចិត្តបានប្រមូលសំណើរពីប្រជាជននិងអង្គការនានាដែលត្រូវការឧបករណ៍ការពារផ្ទាល់ខ្លួន(PPE)៖ម៉ាសរបាំងមុខមួកនិងសំលៀកបំពាក់ហើយពួកគេបានទទួលជាការបរិច្ចាក។សមាគមម៉ូតូបានជួយប្រគល់សម្ភារៈដល់អ្នកស្ម័គ្រចិត្តជាមួយម៉ាស៊ីនដេរហើយក្រោយមកក៏ចែកសម្ភារដែលត្រៀមរួចជាស្រេច។
សមាគមចាំបាច់ដើម្បីបង្កើតបណ្តាញឌីជីថល(Digital network channels)ដែលនឹងបង្រួបបង្រួមអ្នកគ្រប់គ្នា៖អ្នកដែលមានឆន្ទៈក្នុងការបរិច្ចាគអ្នកស្ម័គ្រចិត្តដែលនឹងផលិតម៉ាសនិងរបាំងមុខនិងអ្នកជិះម៉ូតូដែលចែកចាយសម្ភារៈទាំងនោះ។
II. ដំណោះស្រាយ
Portice Iniciativasដែលជាដៃគូរបស់យើងនៅក្នុងប្រទេសអេស្ប៉ាញបានផ្តល់ជំនួយជាមួយនឹងការគ្រប់គ្រងដំណើរការកាន់តែប្រសើរ។សូមអរគុណដល់ការធ្វើសមាហរន្តកម្មសកម្មភាពរបស់អ្នកស្ម័គ្រចិត្តត្រូវបានរក្សាទុកដោយ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលជា App សម្រាប់ដឹកជញ្ជូននិង App O-Tag ។កម្មវិធីទាំងនេះបានគ្រប់គ្រងដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ម៉ាស់ពេញលេញដោយគ្មានការវិនិយោគខ្ពស់ទៅក្នុងកម្មវិធីតាមដានGPSមានស្មាតហ្វូនគឺគ្រប់គ្រាន់ក្នុងការប្រើប្រាស់។
App O-Tag ដើរតួជាអ្នកតាមដានដូចGPSការប្រមូលព័ត៌មានទីតាំងនិងផ្ញើវាទៅ ប្រព័ន្ធគ្រប់គ្រងជីភីអេស (GPS Tracking System) ដែលជាPlatform សម្រាប់ត្រួតពិនិត្យ។

1. ការងារសហគមន៍ដែលបានបង្កើតឡើងយ៉ាងល្អ
អ្នកស្ម័គ្រចិត្តអាចរៀបចំដំណើរការការងារប្រកបដោយប្រសិទ្ធភាពនិងរលូនយ៉ាងឆាប់រហ័ស
2. ការឆ្លើយតបរហ័សចំពោះ COVID-19
ខណៈពេលដែលស្ថាប័នវេជ្ជសាស្រ្តនិងក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំសកម្មភាពរបស់ពួកគេឡើងវិញអ្នកស្ម័គ្រចិត្តបានយកចិត្តទុកដាក់លើបញ្ហាបន្ទាន់ដូចជាការផលិតនិងការចែកចាយម៉ាសជាដើម។
3. ផ្តោតលើជំនួយ
អ្នកស្ម័គ្រចិត្ដអាចផ្តោតលើកិច្ចការស្នូលរបស់ពួកគេការដឹកជញ្ជូនម៉ាស និងមិនត្រូវបានរំខានដោយបញ្ហាសម្របសម្រួល។